ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង របស់កម្ពុជា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ កិច្ចសហប្រតិបត្តិការ ឆ្នាំ ២០២៦-២០៣០ ជាមួយខេត្តតៃនិញ ដើម្បីពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍតាមព្រំដែន និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំមមី ២០២៦
( ត្បូងឃ្មុំ ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ របស់រដ្ឋបាលខេត្តទាំងបី រួមមាន ខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការដំណាក់កាលបន្តឆ្នាំ ២០២៦-២០៣០ ជាមួយគណៈកម្មាធិការប្រជាជន ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីជួបជុំមិត្តភាព ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំមមី ២០២៦ ផងដែរ កាលពីថ្ងៃទី…
