( ភ្នំពេញ ): កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង សង្គ្រោះជនជាតិជប៉ុន ១ នាក់ និងឃាត់ខ្លួនជនបរទេស ១៦ នាក់ ស្ថិតនៅអគារខុនដូ ប្រូវេន (PROVANCE) ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយទទួលបានបណ្តឹងតាមរយៈលេខទូរស័ព្ទHotline និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

