រដ្ឋសភា ចេញញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល លើការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការសហប្រជា ជាតិ ស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ
( ភ្នំពេញ ): រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ កាលពីល្ងាចថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ ម្សិលមិញ ៕
