រដ្ឋសភា ចេញញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល លើការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការសហប្រជា ជាតិ ស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ

( ភ្នំពេញ ): រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ កាលពីល្ងាចថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ ម្សិលមិញ ៕  

Continue Readingរដ្ឋសភា ចេញញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល លើការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការសហប្រជា ជាតិ ស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀមរៀបចំបេក្ខជនគណបក្ស ដើម្បីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៦ របស់គណបក្សខេត្ត នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត នារសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងផ្នែកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងដាក់ចេញនូវផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់គណបក្សថ្នាក់កណ្តាល ។ ឯកឧត្តម កេង ប៊ុនណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានលើកឡើងពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា…

Continue Readingឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀមរៀបចំបេក្ខជនគណបក្ស ដើម្បីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅខេត្តត្បូងឃ្មុំ

កម្លាំងជំនាញ បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបមនុស្សបានចំនួន ៤ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀនជាង ៣ គីឡូក្រាមនៅក្រុងបាវឹត

( ស្វាយរៀង ): ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន…

Continue Readingកម្លាំងជំនាញ បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបមនុស្សបានចំនួន ៤ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀនជាង ៣ គីឡូក្រាមនៅក្រុងបាវឹត

កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង

( ភ្នំពេញ ): កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង សង្គ្រោះជនជាតិជប៉ុន ១ នាក់ និងឃាត់ខ្លួនជនបរទេស ១៦ នាក់ ស្ថិតនៅអគារខុនដូ ប្រូវេន (PROVANCE) ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយទទួលបានបណ្តឹងតាមរយៈលេខទូរស័ព្ទHotline និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

Continue Readingកម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង

សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា

សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប សីតុណ្ហភាព ២៤°C -​៣៦°C អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០% តំបន់ខ្ពង់រាប មានសីតុណ្ហភាព ២៥°C - ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១០% តំបន់មាត់សមុទ្រ…

Continue Readingសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា

កម្លាំងនគរបាលបរដ្ឋបាលឃុំត្រែងត្រយឹង និងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានចុះបង្ក្រាបសង្វៀនជល់មាន់ ១ កន្លែង

កម្លាំងនគរបាលបរដ្ឋបាលឃុំត្រែងត្រយឹង និងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានចុះបង្ក្រាបសង្វៀនជល់មាន់ ១ កន្លែងនៅក្នុងភូមិ ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ស្ថិតក្រោយធនាគារអេស៊ីលីដា ត្រែងត្រយឹង នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ។ ប្រតិបត្តិការចុះទៅបង្ក្រាបនេះ ក្រោយ ប្រជាពលរដ្ឋ បានបញ្ជូនវីដេអូមកប្ដឹងក្រុមអ្នកសារព័ត៌មាន ពីល្បែងជល់មាន់ដ៏ធំមួយ ៕

Continue Readingកម្លាំងនគរបាលបរដ្ឋបាលឃុំត្រែងត្រយឹង និងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានចុះបង្ក្រាបសង្វៀនជល់មាន់ ១ កន្លែង

សម្ពាធទាបដែលកើតឡើង នៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន្ត 

សម្ពាធទាបដែលកើតឡើង នៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន្តដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប សីតុណ្ហភាព ២៤°C -​៣៧°C អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥% បណ្ដាលឲ្យតំបន់ខ្ពង់រាប មានសីតុណ្ហភាព ២៥°C - ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០%និងតំបន់មាត់សមុទ្រ…

Continue Readingសម្ពាធទាបដែលកើតឡើង នៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន្ត 

វត្តវិហារទន្ទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យវិសាខបូជា

( ត្បូងឃ្មុំ ): ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ  (សុវណ្ណបញ្ញោ) ព្រះអនុគណក្រុងសួង និងជាព្រះចៅអធិការវត្តវិហារទន្ទឹម ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននិមន្តនិងអញ្ជើញដឹកនាំមន្ត្រីរាជការសាលាខេត្ត រួមជាមួយរដ្ឋបាលក្រុងសួង ព្រមទាំងព្រះមន្តី្រសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានចូលរួមពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងក្នុងបរិវេនវត្តវិហារទន្ទឹម ស្ថិតនៅក្រុងសួង សង្កាត់សួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១ ខែឧសភា…

Continue Readingវត្តវិហារទន្ទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យវិសាខបូជា

ក្រុមហ៊ុនធំៗ បានចុះកិច្ចសន្យាបោះទុនទឹកប្រាក់ ១,៣ លានដុល្លារ ដើម្បីទិញកសិផលពីកសិករខេត្តត្បូងឃ្មុំ ដើម្បីធានាស្ថិរភាពតម្លៃ និងទីផ្សារ

(ត្បូងឃ្មុំ): ឯកឧត្តម រស់ សុដែន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញ-លក់ជ័រកៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ រវាងក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុន FUCHS…

Continue Readingក្រុមហ៊ុនធំៗ បានចុះកិច្ចសន្យាបោះទុនទឹកប្រាក់ ១,៣ លានដុល្លារ ដើម្បីទិញកសិផលពីកសិករខេត្តត្បូងឃ្មុំ ដើម្បីធានាស្ថិរភាពតម្លៃ និងទីផ្សារ

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំផ្ទាល់នូវកម្លាំងចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះអនុវត្តប្រតិបត្តិការរដ្ឋបាលចំហ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិត្រពាំងផ្លុងទី ១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ។ ជាលទ្ធផលបឋមនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញទីតាំងចំនួន ១ កន្លែង…

Continue Reading