សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប សីតុណ្ហភាព ២៤°C -៣៦°C អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០% តំបន់ខ្ពង់រាប មានសីតុណ្ហភាព ២៥°C – ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១០% តំបន់មាត់សមុទ្រ មានសីតុណ្ហភាព ២៤°C – ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥% ៕
