You are currently viewing ប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តត្បូងឃ្មុំ ណែនាំឲ្យក្រុមការងារបន្តគាំទ្រ ការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព

ប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តត្បូងឃ្មុំ ណែនាំឲ្យក្រុមការងារបន្តគាំទ្រ ការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងណែនាំឲ្យក្រុមការងារបន្តគាំទ្រ ការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបន្តពង្រឹងការឆ្លើយតប បម្រើប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ។


ឯកឧតនតមថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និងទិសដៅការងារឆ្នាំ ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ ។


ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ ការអនុវត្តរបស់ក្រុមការងារ ជាពិសេសរដ្ឋបាលខេត្តត្បូងឃ្មុំ ។


ឯកឧត្តមបានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយបន្តពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់បទល្មើស ដូចជាការលុបបំបាត់អំពើល្មើសគ្រឿងញៀន ល្បែងស៊ីសង និងអនឡាញស្កែម (Online Scam) ។


ឯកឧត្តម បានថ្លែងជំរុញទៅដល់ក្រុមការងារ និងរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ត្រូវលុបបំបាត់ឱ្យអស់នូវ បញ្ហាគ្រឿងញៀន ក្មេងទំនើង រួមគ្នាលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ (Online Scam), និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាថា ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។


ឯកឧត្តមប្រធាន បានថ្លែងជំរុញលើកទឹកចិត្តរៀបចំគម្រោង អភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ខេត្តត្បូងឃ្មុំ ដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍ តាមរយៈ រៀបចំផែនការមេទៅតាមសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនឹងភូមិសាស្រ្ត ឱ្យមានលក្ខណៈគ្រប់គ្រាន់ ។


លើសពីនេះ ឯកឧត្តម បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជន មានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាព ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខដឹកនាំ សម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕