You are currently viewing ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យ ២១ នាក់ ជាមុខសញ្ញាក្មេងទំនើង និងប្លន់យកម៉ូតូចំនួន ៧ ករណី 

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យ ២១ នាក់ ជាមុខសញ្ញាក្មេងទំនើង និងប្លន់យកម៉ូតូចំនួន ៧ ករណី 

 

( ត្បូងឃ្មុំ ): ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នគរបាល នៃអធិការដ្ឋាននគតបាលក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា និងករណី មានស្ថានទម្ងន់ទោសចំនួន ៧ ករណី ឃាត់ខ្លួនបានសរ៉ុប ២១ នាក់ (ក្នុងនោះ ៧ នាក់ ត្រូវបានឃាត់ខ្លួន ករណីក្មេងទំនើង កាលពីយប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ) ។


លោក វរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ករណីទី ១ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១ គ្រឿងម៉ាក ហុងដាឌ្រីម C ១២៥ សេរីឆ្នាំ ២០២៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-9815 នៅចំណុចភូមិត្រពាំងឈូក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ករណីទី ២ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១ គ្រឿងម៉ាក ហុងដាឌ្រីម C ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ កំពង់ចាម 1AF-6240 នៅចំណុចភូមិរកាពប្រាំទី ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២ ០២៥ ករណីទី ៣ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម C ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-4113 នៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ ករណីទី ៤ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ូតូចំនួន ១ គ្រឿងម៉ាក ហុងដាឌ្រីម C ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-6159 នៅចំណុចភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ ករណីទី ៥ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១ គ្រឿងម៉ាក ហុងដាឌ្រីម C ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8357 នៅចំណុចភូមិ ៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ករណីទី ៦ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១ គ្រឿងម៉ាក ហុងដាឌ្រីម C ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-9478 នៅចំណុចភូមិរកាពប្រាំ ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ករណីទី ៧ លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១ គ្រឿងម៉ាក SCOOPY សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ1LC-9079 នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ។


បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ដោយឡែកបក្ខពួក ៥ នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញបានបន្តតាមស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមវិធានការច្បាប់បន្តទៀត ៕