You are currently viewing ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

( ត្បូងឃ្មុំ ): លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញប្រារព្វពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លើកទី ១១៥ ឆ្នាំ ២០២៦ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃច័ន្ទទី ២ ខែមីនា ឆ្នាំ ២០២៦ ។


លោកស្រីវរសេនីយ៍ឯក ទ្រី វណ្ណៈ ស្នងការរង បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីអបអរសាទរស្មារតីទិវា ៨ មីនា ។


លោកឧត្តមសេនីយ៍ទោ ចិន នី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីនគរបាលនារីទាំងអស់ ដែលជា «ដៃគូមិនអាចខ្វះបាន» ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ។


លោកស្នងការបានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ជូនដល់មន្ត្រីនគរបាលនារីម្នាក់ៗទទួលបាន៖ សំពត់ហូល ១ និងថវិកា ៥ ម៉ឺនរៀល ។


លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីទទួលបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពផ្លូវកាយផ្លូវចិត្តពេញលេញ ក្នុងសង្គមសន្តិភាព ៕