អគ្គីសភ័យ ឆាបឆេះ ផ្ទះ លក់ ហ្គាស យ៉ាង សន្ធោរសន្ធៅ
ព័ត៌មានបឋម! អគ្គីសភ័យ ឆាបឆេះ ផ្ទះ លក់ ហ្គាស យ៉ាង សន្ធោរសន្ធៅ នាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៦ នៅ ចំណុចផ្ទះ លក់ ស្តុក ហ្គាស ផ្លូវលេខ ២០៥ កែង ផ្លូវលេខ ២៩៦ សង្កាត់ ទួលស្វាយព្រៃទី ២…
ព័ត៌មានបឋម! អគ្គីសភ័យ ឆាបឆេះ ផ្ទះ លក់ ហ្គាស យ៉ាង សន្ធោរសន្ធៅ នាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៦ នៅ ចំណុចផ្ទះ លក់ ស្តុក ហ្គាស ផ្លូវលេខ ២០៥ កែង ផ្លូវលេខ ២៩៦ សង្កាត់ ទួលស្វាយព្រៃទី ២…
( ត្បូងឃ្មុំ ): លោក ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមរៀបចំដាក់តាំងពិព័រណ៍ផលិតផលនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៦៩ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ ដែលពិធីចូលឆ្នាំថ្មីនឹងឈានចូលមកដល់នាពេលខាងមុខ ។ ជាច្រើនរូបទៀត ។ លោក ចេង ប៊ុណ្ណារ៉ា…
( ត្បូងឃ្មុំ ): ពិធីសង្កា្រន្តឆ្នាំថ្មីក្រុងសួង បានបើកជាផ្លូវការក្រោមវត្តមានឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅទីតាំងមុខសាលាក្រុងសួង កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ ។ ពិធីបើកសង្ក្រាន្តនេះ ប្រជាពលរដ្ឋក្នុងក្រុងសួង និងខេត្តត្បូងឃ្មុំទាំងមូល ជាពិសេសយុវវ័យ បាននាំគ្នាចូលរួមយ៉ាងកកកុញនៅជុំវិញបរិវេននៃទីតាំងពិធី ដែលនេះគឺជាជោគជ័យមួយពុំធ្លាប់មានពីមុនមក ដែលក្រុងសួងបានរៀបចំព្រឹត្តការណ៍សង្ក្រាន្តធំបែបនេះ ។ មុនចូលដល់វេទិការប្រារព្ធពិធី គណៈអធិបតីទាំងអស់ បានអញ្ជើញចូលទស្សនាស្តង់ពិព័រផលិតផលខ្មែរ…
( ត្បូងឃ្មុំ ): លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំ បានអញ្ជើញអបអរសាទរ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២៦ » នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នៅក្នុងសាលប្រជុំ…
( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីឆ្ពោះទៅការប្រកួតប្រជែងសិស្សពូកែថ្នាក់ជាតិ ។ ឯកឧត្ដមជំរុញ និងផ្ដាំផ្ញើរបែបនេះ ក្នុងពិធីដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយសិស្សេជាបេក្ខភាពជ័យលាភី សិស្សពូកែថ្នាក់ខេត្តពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ឆ្នាំ ២០២៦ នៅសាលប្រជុំអាគារបូព៌ា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ។…
(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៨ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលប្រជុំរំដួល សាលាខេត្ត កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ។ លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានលើកឡើងថា ការប្រារព្ធទិវានេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន…
( ត្បូងឃ្មុំ ): ដើម្បីធានាបាននូវសុខភាពសត្វពាហន: មិនឲ្យមានរោគជំងឺសារទឹក អុតក្ដាម និងដុំពកគោក្របី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមគោក្របី មន្ត្រីជំនាញផ្នែកបសុធ្យាបាលខេត្តត្បូងឃ្មុំ បានចុះពន្យល់ណែនាំប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាពចាក់វ៉ាក់សាំងលារពារមេរោគ ជំងឺសារទឹក សត្វគោក្របីជូនប្រជាកសិករ នៅតាមកសិដ្ឋាន ក្រោលគោក្របី របស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២៦ នេះ ។ លោក កែន ច័ន្ទសុជាតិ…
( ត្បូងឃ្មុំ ): ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា បានដឹកនាំរៀបចំពិធីបុណ្យសាសនា ដើម្បីឆ្លងដំបូលព្រះវិហារថ្មី នៃវត្តនាគវ័ន្ត (រកាខ្នុរក្រោម) ព្រមទាំងប្រារព្ធពិធីចម្រើនជន្មាយុគម្រប់ ៧៤ ឆ្នាំ ជូនដល់ឯកឧត្តមផ្ទាល់ នារសៀលថ្ងៃទី ១៩ និងព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ពិធីបុណ្យរយៈពេល…
( ត្បូងឃ្មុំ ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារពទិវាជាតិ ទីក្រុងស្អាតលើកទី ១៣ ឆ្នាំ ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នៅបរិមាណសាលាក្រុងសួង ខេត្តត្បូងឃ្មុំ ។ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើការថ្លែងអំណរគុណដល់លោកអភិបាលក្រុង ដែលយកចិត្តទុកដាក់លើការងារថែរទាំ សម្អាត រក្សាអនាម័យសណ្តាប់ធ្នាប់ក្នុងក្រុង ដែលនេះគឺជាមុខមាត់សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូលផងដែរ ។ លោកអភិបាលរងខេត្ត…
(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ។ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានរាយការណ៍ពីសមិទ្ធផលការងារឆ្នាំ ២០២៥ ដែលសម្រេចបានលើការលើកកម្ពស់សិទ្ធិស្ត្រី ការងារមនុស្សធម៌ និងការបណ្តុះបណ្តាលជំនាញ សម្រាប់ទិសដៅឆ្នាំ ២០២៦ សមាគមបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ…