( ត្បូងឃ្មុំ ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារពទិវាជាតិ ទីក្រុងស្អាតលើកទី ១៣ ឆ្នាំ ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នៅបរិមាណសាលាក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើការថ្លែងអំណរគុណដល់លោកអភិបាលក្រុង ដែលយកចិត្តទុកដាក់លើការងារថែរទាំ សម្អាត រក្សាអនាម័យសណ្តាប់ធ្នាប់ក្នុងក្រុង ដែលនេះគឺជាមុខមាត់សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូលផងដែរ ។

លោកអភិបាលរងខេត្ត បានធ្វើការណែនាំបន្ថែមដល់រដ្ឋបាលក្រុង ឱ្យបន្តយកចិត្តទុកដាក់លើសោភ័ណ្ឌភាពក្រុង ជាពិសសត្រូវធ្វើការពន្យល់ណែនាំដល់ ប្រជាពលរដ្ឋ អាជីវករលក់ដូរ ឱ្យចេះរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមធ្វើការដាំដើមឈើលម្អរសោភ័ណ្ឌភាពក្រុង ដែលដើមឈើទាំងនោះមានសារៈសំខាន់ជាម្លប់ និងជាគម្របដី ជាពិសេសគឺរក្សាបាននៅស្ថេរភាពការបូន កាត់បន្ថយការឡើងកម្តៅ និងឧស្ម័នផ្ទះកញ្ចក់ផងដែរ ។

ក្រោយបញ្ចប់សន្ទរកថា អងកគពិធីបានដើរក្បួនដង្ហែរជាមួយនឹងផ្ទាំង បដា ពាក្យស្លោកបរិស្ថានស្អាត ដើម្បីបញ្ជា្របការយល់ដឹងដល់ប្រជាពលរដ្ឋក្រុងសួងចូលរួមស្រឡាញ់បរិស្ថាន ថែទាំបរិស្ថាន អនាម័យទីក្រុង ព្រមទាំងចូលរួមរើសសម្រាមសម្អាតបរិស្ថានជុំវិញរដ្ឋបាលក្រុងសួងផងដែរ ៕
