កសិករបង្ខំប្រមូលផលពោតចំណីសត្វដំណាក់កាលចុងក្រោយ ខណ:រងការគំរាមកំហែងការតម្លើងនៃទឹកទន្លេមេគង្គ
( ត្បូងឃ្មុំ ): កសិករបង្ខំប្រមូលផលពោតចំណីសត្វដំណាក់កាលចុងក្រោយ ខណ:រងការគំរាមកំហែងការតម្លើងនៃទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ នៅតែបន្តហក់ឡើងបណ្ដាលឲ្យកសិករតាមជួរដងទន្លេខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភណ៍អំពីផលដំណាំរបស់គាត់ នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២៥ នេះ ។ បងប្រុស ពៅ ជាកសិករនៅក្នុងភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពង់តែប្រមូលផលពោតចំណីសត្វដំណាក់កាលចុងក្រោយ ដែលកំពង់តែរងការគម្រាមកំហែងពីការហក់ឡើងនៃទឹកទន្លេមេគង្គបានឲ្យដឹងនារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ថា ទឹកទន្លេបានឡើងមកដល់ចុងចំការពោតរបស់គាត់ហើយ បងប្រុសត្រូវតែស្រូតប្រមូលផលឲ្យហើយ កុំឲ្យទឹកលិចខូចខាតខ្លាំង ។…
