You are currently viewing ប្រជាពលរដ្ឋប្រកបមុខរបរពុះឬស្សីធ្វើចង្កាក់ថ្នាំលក់ ដើម្បីបង្កើនប្រាក់ចំណូល

ប្រជាពលរដ្ឋប្រកបមុខរបរពុះឬស្សីធ្វើចង្កាក់ថ្នាំលក់ ដើម្បីបង្កើនប្រាក់ចំណូល

( ត្បូងឃ្មុំ ): ប្រជាពលរដ្ឋរស់នៅតាមជូរដងទន្លេមេគង្គ ខេត្តត្បូងឃ្មុំ ប្រកបមុខរបរពុះឬស្សីធ្វើចង្កាក់ដោតស្លឹកថ្នាំលក់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។


បងប្រុស សី រឹន ជាប្រជាពលរដ្ឋរស់នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខែត្តត្បូងឃ្មុំ កំពង់តែពុះដើមឬស្សីធ្វើចង្កាក់ដោតថ្នាំលក់ បានឲ្យដឹងថា បងប្រុសទើបតែងាកមកចាប់យកមុខបរពុះឬស្សីពុះធ្វើជាចង្កាក់លក់ដោតថ្នាំលក់នៅឆ្នាំហ្នឹងនោះទេ ព្រោះថា បងប្រុសទំនេពីការងារដើរធ្វើសំអាងការគេ ពីមុនមកបងប្រុសមិនដែលធ្វើលក់នោះទេ ។


បងប្រុស សី រឹន បន្តថា ចំពោះទីផ្សារចង្កាក់ដោតឆ្នាំនេះ បងប្រុសលក់ឲ្យគេ គឹតជាគីឡូក្រាម ក្នុងមួយគីឡូក្រសមងតម្លៃ ៥.០០០ រៀល ហើយក្នុងមួយថ្ងៃៗ បងប្រុសមិនកំណត់ថាធ្វើបានប៉ុន្មានគីឡូក្រាមនោះទេ ព្រោះថា គាត់ធ្វើតែពេលទំនឹរពីការងារនោះទេ ។


បងប្រុស សី រឹន បន្ថែមថា ចំពោះទីផ្សាតចង្កាក់ដោតាន្លឹកថ្នាំនេះ មានកសិករដាំថ្នាំនៅក្នុងភូមិជិតខាងផ្ទះរបស់គាត់ មកទិញយកទៅដោតសន្លឹកថ្នាំរបស់គាត់ និងមានអ្នកមកពីឆ្ងាយៗមកទិញខ្លះដែរ ។


បងប្រុសបញ្ជាក់ទៀតថា ចង្កាក់ថ្នាំនេះ ស្រួលលក់ណាស់ ឲ្យតែមានយើងទៅទាក់ទងកសិករតាមភូមិ ដែលគាត់មានដាំចំការថ្នាំទៅ គេមកទិញពីយើងដល់ផ្ទះហើយ ៕