You are currently viewing នគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ អមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះត្រួតពិនិត្យ សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អុិច ១៦ (X16)

នគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ អមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះត្រួតពិនិត្យ សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អុិច ១៦ (X16)

( ត្បូងឃ្មុំ ): លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ អមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំចុះត្រួតពិនិត្យ ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យ សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អុិច ១៦ (X16) នារសៀលថ្ងៃសៅរ៍ ទី ១៤ រហូតដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។


ពិធីនេះទៀតសោធធ្វើឡើងដេីម្បីគោរពវិញ្ញណខ័ណ វីរ:យុទ្ធជន យុទ្ធនារី ថែលបានពលីជីវិតបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបូរណ:ភាពទឹកដីនៃយើង ដែលគោរពវិញ្ញខ័ណចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ និងនៅថ្ងៃទី ១៩ ខែមិថុនា ក៏មានការប្រគួតកីឡាបាល់ទាត់មិតភាព ហើយនាថ្ងៃទី ២០ មិថុនា ប្រារព្ធពិធីរំលឹកខួបលើកទី ៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥ ) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះផងដែរ ៕