You are currently viewing កសិករបង្ខំប្រមូលផលពោតចំណីសត្វដំណាក់កាលចុងក្រោយ ខណ:រងការគំរាមកំហែងការតម្លើងនៃទឹកទន្លេមេគង្គ

កសិករបង្ខំប្រមូលផលពោតចំណីសត្វដំណាក់កាលចុងក្រោយ ខណ:រងការគំរាមកំហែងការតម្លើងនៃទឹកទន្លេមេគង្គ

( ត្បូងឃ្មុំ ): កសិករបង្ខំប្រមូលផលពោតចំណីសត្វដំណាក់កាលចុងក្រោយ ខណ:រងការគំរាមកំហែងការតម្លើងនៃទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ នៅតែបន្តហក់ឡើងបណ្ដាលឲ្យកសិករតាមជួរដងទន្លេខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភណ៍អំពីផលដំណាំរបស់គាត់ នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២៥ នេះ ។
បងប្រុស ពៅ ជាកសិករនៅក្នុងភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពង់តែប្រមូលផលពោតចំណីសត្វដំណាក់កាលចុងក្រោយ ដែលកំពង់តែរងការគម្រាមកំហែងពីការហក់ឡើងនៃទឹកទន្លេមេគង្គបានឲ្យដឹងនារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ថា ទឹកទន្លេបានឡើងមកដល់ចុងចំការពោតរបស់គាត់ហើយ បងប្រុសត្រូវតែស្រូតប្រមូលផលឲ្យហើយ កុំឲ្យទឹកលិចខូចខាតខ្លាំង ។
ទឹកទន្លេមេគង្គ ខេត្តត្បូងឃ្មុំ មានរយ:កំពស់ ៨,៣០ ម៉ែត្រ នេះបើគិតមកដល់ត្រឹមព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បើប្រៀបធៀបថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ ទឹកមានកំពស់ ៧,៣០ ម៉ែត្រ គីទឹកឡើង ១,០០ ម៉ែត្រ នេះបើតាមការឲ្យដឹងពីមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ។
ប្រជាពលរដ្ឋដែលរស់បៅតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់ចាប់ផ្ដើមមានការព្រួយបារមហភណ៍អំពីការរងផលប៉ះពាល់ដល់ផលដំណាំរបស់គាត់ហើយ ។
បើយោងតាមរបាយការណ៍កម្ពស់ទឹក ពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ កម្ពស់ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បានហក់ឡើង ដល់កម្ពស់ ៨,៣០ ម៉ែត្រ បើធៀបនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ទឹកឡើង ៧,៣០ ម៉ែត្រ ហើយបើធៀបឆ្នាំមុន ថ្ងៃខែដូចគ្នា កម្ពស់ទឹកឆ្នាំនេះ ខ្ពស់ជាង ៤,៨៦ ម៉ែត្រ ហើយកម្រិតដែលត្រូវប្រកាស ឲ្យមានការប្រុងប្រយ័ត្ន គឺ ១៥,២០ ម៉ែត្រ ឯណោះ ។
ដោយឡែកនៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ព្រឹកនេះតែម្ដង ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់ ៨,៨០ ម៉ែត្រ បើធៀបនឹងថ្ងៃម្សឹលមេញ ទឹកឡើង ០,៥០ ម៉ែត្រ នេះបើតាមការឲ្យដឹងពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ មុននេះបន្តិច ៕