You are currently viewing តម្លៃសត្វពពែរបស់កសិករខេត្តត្បូងឃ្មុំ ឆ្នាំ ២០២៥ នេះ នៅតែមានតម្លៃល្អនៅលើទីផ្សារ

តម្លៃសត្វពពែរបស់កសិករខេត្តត្បូងឃ្មុំ ឆ្នាំ ២០២៥ នេះ នៅតែមានតម្លៃល្អនៅលើទីផ្សារ

( ត្បូងឃ្មុំ ): តម្លៃសត្វពពែរបស់កសិករខេត្តត្បូងឃ្មុំ ឆ្នាំ ២០២៥ នេះ នៅតែមានតម្លៃល្អនៅលើទីផ្សារ នាំឲ្យកសិករភាគច្រើន បានងាកមកចិញ្ចឹមពពែរជាច្រើនគ្រួសារ បន្ទាប់ពីគោក្របី ព្រោះថាសាច់ពពែ គឺជាម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋភាគច្រើន ។


លោក ស្លេះ ម៉ាន ជាកសិករចិញ្ចឹមពពែរលក់ រស់នៅភូមិបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់ងាកមកចិញ្ចឹមពពែនេះ ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីធ្វើស្រែចំការ ។


លោក ស្លេះ ម៉ាន បន្តថា នៅក្នុងភូមិរបស់គាត់ មានបងប្អូនប្រជាពលរដ្ឋជាអ្នកចិញ្ចឹមពពែច្រើនគ្រួសារណាស់ ព្រោះថា ពពែមានទីផ្សារស្រួលលក់ដូចគោក្របីដែរ គឺមានម៉ូយតាមរោងការឬបុណ្យ គេតែងតែមកកាហ្មង់ទិញយកទៅធ្វើម្ហូប មានពពែដុត ស៊ុបពពែ ឬ ខពពែ ជាដើម ជាពិសេសនោះ ឲ្យតែដល់រដូវកាលបុណ្យទានរបស់សាសនាខ្មែរឥស្លាមម្ដងៗ គេដើរប្រមូលទិញយកទាំងអស់ គឺគេទិញយកទៅធ្វើម្ហូបក្នុងពិធីបុណ្យ រកតែពពែលក់មិនបានផង ។
លោក ម៉ាន បន្ថែមថា ចំពោះតម្លៃទីផ្សារពពែ គឺតម្លៃចាប់ពីមួយក្បាល ៧០ ម៉ឺនរៀល ៦០ ម៉ឺនរៀល ៥០ ម៉ឺនរៀល ៤០ ម៉ឺនរៀល ឬតម្លៃក្រោមនេះបន្តិចក៏មានដែរ តាមធំតាមតូច ។


លោក ស្លេះ ម៉ាន បញ្ជាក់ទៀតថា ពពែជាសត្វងាយស្រួលចិញ្ចឹមបំផុត តែបើជំងឺវិញក៏ងាយឈឺណាស់ដែរ ប៉ុន្តែយើងក៏មានពេទ្យសត្វជំនាញៗនៅក្នុងភូមិផងដែរ ហើយកាចិញ្ចឹម គឺលែងឲ្យសុីតាមវាល ពពែមិនសុីស្រូវ មិនសុីពោត សណ្ដែកនោះទេ គឺពពែសុីតែស្មៅ ឬវ័ល្ល ស្លឹកឈើព្រៃផ្សេងៗ ប៉ន្តែកន្លែងពពែដេក ត្រូវធ្វើជាផ្ទះជាទំនើរផុតពីដី មិនអាចឲ្យពពែដេកផ្ទាល់ដីបាននោះទេ ៕