You are currently viewing ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បន្តហក់ឡើងតែមិនបានឆក់យកផលដំណាំរបស់ប្រជាពលរដ្ឋ តាមជួរដងទន្លេនោះទេ

ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បន្តហក់ឡើងតែមិនបានឆក់យកផលដំណាំរបស់ប្រជាពលរដ្ឋ តាមជួរដងទន្លេនោះទេ

( ត្បូងឃ្មុំ ): នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២៥ នេះ ទឹកទន្លេមេគង្គ ខេត្តត្បូងឃ្មុំ បានបន្តហក់ឡើងជាបណ្ដើរៗហើយ ដែលមានរយ:កំពស់ ៦,៤០ ម៉ែត្រ គិតមកដល់ត្រឹមព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ នេះបើតាមការឲ្យដឹងពីមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ។

ប្រជាពលរដ្ឋដែលរស់នៅតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់មិនមានការព្រួយបារម្ភណ៍ ពីការរងផលប៉ះពាល់ដល់ផលដំណាំ របស់គាត់នោះទេ ដោយសារតែដំណាំរបស់គាត់នៅឆ្ងាយពីទឹកទន្លេណាស់ ។

ហើយបើយោងតាមរបាយការណ៍កម្ពស់ទឹកទន្លេ ពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ម្សឹលមេញ កម្ពស់ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បានហក់ឡើង ដល់កម្ពស់ ៦,៤០ ម៉ែត្រ បើធៀបនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ ទឹកមានកម្ពស់ ៥,៨៥ ម៉ែត្រ ទឹកឡើង ០,៥៦ ម៉ែត្រ ហើយបើធៀបឆ្នាំមុន ថ្ងៃខែដូចគ្នា កម្ពស់ទឹកឆ្នាំនេះ ខ្ពស់ជាង ២,៨៤ ម៉ែត្រ ហើយកម្រិតដែលត្រូវប្រកាស ឲ្យមានការប្រុងប្រយ័ត្ន គឺ ១៥,២០ ម៉ែត្រ ឯណោះ ។ដោយឡែកនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ព្រឹកនេះតែម្ដង ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់ ៧,៣០ ម៉ែត្រ បើធៀបនឹងថ្ងៃម្សឹលមេញ ទឹកឡើង ០,៩០ ម៉ែត្រ នេះបើតាមការឲ្យដឹងពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅមុននេះបន្តិច ៕