You are currently viewing ពលរដ្ឋឃុំអញ្ចើមនឹងមានផ្លូវបេតុងថ្មី ប្រវែងជិត ០,៧៥ គីឡូម៉ែត្រ

ពលរដ្ឋឃុំអញ្ចើមនឹងមានផ្លូវបេតុងថ្មី ប្រវែងជិត ០,៧៥ គីឡូម៉ែត្រ

( ត្បូងឃ្មុំ ): ប្រជាពលរដ្ឋនៅក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នឹងទទួលបានផ្លូវបេតុង ១ ខ្សែ ប្រវែង ០,៧៥ Km ទទឹង ៥ m ដែលនឹងចាប់ផ្តើមលេចចេញក្នុងពេលឆាប់ៗខាងមុខនេះ ។


ផ្លូវបេតុងខាងលើនេះត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈកាលពីព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នៅក្នុងសាលាឃុំអញ្ចើម ដោយមានក្រុមហ៊ុនចំនួន ១៧ ក្រុមហ៊ុនបានចូលរួមដាក់សំណើរប្រកួតប្រជែងដេញថ្លៃ ក្រោមការឃ្លាំមើលពីមន្ត្រីទីចាត់ការផែការ និងវិនិយោគខេត្ត រដ្ឋបាលខេត្តត្បូងឃ្មុំ និងអ្នកអង្កេតការណ៍សាព័ត៌មានជាច្រើនអង្គភាពទៀត ។


លទ្ធផលនៃការដេញថ្លៃជាសាធារណនេះ គឺបានទៅលើក្រុមហ៊ុន ហ៊ន់ សោភា ដែលដេញតម្លៃទាបជាងគេ គឺ ១៩៧ លានរៀលគត់ បើប្រៀបធៀបទៅនឹងតម្លៃប៉ាន់ស្មានសរុប ៥០៧.៣១៦.០០០ រៀល ។


ការចុះតម្លៃទាបបែបនេះ ធ្វើឲ្យឃុំចំណេញថវិការបានច្រើន រហូតដល់ទៅ ៣២៨.៣១៦.០០០ រៀលឯណោះ អាចសាងសង់ផ្លូវបានប្រវែងដូចគ្នានេះជិត ២ ដងទៀត ។


ដែលនេះគឺជាការបង្ហាញឱ្យប្រជាពលរដ្ឋយល់ច្បាស់ថា ការអភិវឌ្ឍក្នុងសហគមន៍កំពុងមានការដំណើរការដោយប្រកាន់គោលការណ៍សន្សំសំចៃ និងតម្លាភាព ហើយគម្រោងនេះទៀតសោធ ត្រូវបានរំពឹងទុកថា នឹងមានផលវិជ្ជមានដល់ការអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់សហគមន៍នេះ ៕