ក្នុងស្មារតីជាតិខ្មែរតែមួយ ខ្មែរជួយខ្មែរ ! គណៈអ៉ីម៉ាំខេត្តត្បូងឃ្មុំ បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់បន្តផ្តល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសិក តាមព្រំដែនកម្ពុជា-ថៃ
(ត្បូងឃ្មុំ): នុងស្មារតីជាតិខ្មែរតែមួយ ខ្មែរជួយខ្មែរ! នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអ៉ីម៊ាំខេត្ត, ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត និងឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត និងជាគណៈអុីម៊ាំស្រុក បានដឹកនាំថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តត្បូងឃ្មុំ នាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ដែលគណៈអុីម៊ាំខេត្ត ទទួលបានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ប្រគល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈឯកឧត្តម ប៉ែន…
