You are currently viewing គ្រោះថ្នាក់ចរ៉ាចរណ៍ រវាងរថយន្ត និងរថយន្ត ២ គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សស្លាប់ម្នាក់របួសម្នាក់

គ្រោះថ្នាក់ចរ៉ាចរណ៍ រវាងរថយន្ត និងរថយន្ត ២ គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សស្លាប់ម្នាក់របួសម្នាក់

( ត្បូងឃ្មុំ ):  គ្រោះថ្នាក់ចរ៉ាចរណ៍ រវាងរថយន្ត និងរថយន្ត ២ គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ របួសម្នាក់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វេលាម៉ោង ២៣ និង ៤០ នាទីយប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ។

លោក វរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហុីយ៉ាន់ដាយព័ណ៌ត្រេអុី សណ្ដោងរម៉ក ដោះផ្លាកលេខចេញបើកបរដោយឈ្មោះ រឿន ចាន់ ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិត្រាំខ្នា ឃុំពោធិ៍គ្រង ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់) បង្កជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកដំឡូងពេញ ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3084 សណ្ដោងរ៉ឺម៉កពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 4A-1898 ដោះស្លាកលេខចេញ បើកបរដោយឈ្មោះ គីម  តុលា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិវាលថ្នង ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម  (ស្លាប់នៅនឹងកន្លែងកើតហេតុ) មូលហេតុរថយន្តព័ណ៌ត្រេអីចុះណោតរេចង្កូតចូលចំណែកផ្លូវម្ខាងទៀយ ខូចខាត៖ រថយន្តចំនួន ២ គ្រឿង កម្រិតធ្ងន់ ។

ក្រោយកើតហេតុ អ្នករបួសរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ចំពោះសាកសព ជំនាញផ្នែកសណ្ដាប់ធ្នាប់ បានប្រគល់ជូនក្រុមគ្រួសារ យកធ្វើទៅបុណ្យតាមប្រពៃណី ៕