You are currently viewing ឯកឧត្ត ប៉ែន កុសល្យ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់  

ឯកឧត្ត ប៉ែន កុសល្យ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់  

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជំរុញដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍នៅយន្តការបណ្តុះបណ្តាលយុវជន ជាពិសេសសិស្សានុសិស្ស ដើម្បីឱ្យគាត់ក្លាយជាធនធានមនុស្សចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅសម្រេចបានគោលនយោបាយឆ្នាំ ២០៥០ ។

ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ យកចំណេះវិជ្ជា និងធ្វើខ្លួនជាយុវជនល្អ កូនល្អ សិស្សល្អ នឹងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិយើង ជាពិសេសនាពេលបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងឈានឆ្ពោះទៅការអភិវឌ្ឍន៍ជាលំដាប់ ការសិក្សារៀនសូត្រ ត្រូវមានលក្ខណៈស្វ័យសិក្សា និងធ្វើការអនុវត្តការងារស្រាវជ្រាវ ស្របពេលដែលបណ្តាប្រទេសជុំវិញពិភពលោកកំពុងរីកចម្រើននៅបច្ចេកវិទ្យា បញ្ញាសម្បនិម្មិត ក្នុងនាមជាសិស្សានុសិស្ស ត្រូវស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល ដោយធ្វើការសិក្សាស្វែងយល់ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងមានការគ្រប់គ្រងខ្ពស់ដើម្បីទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទាំងនោះ ។

លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានថ្លែងថា ខេត្តត្បូងឃ្មុំ មានសាលាមត្តេយ្យសិក្សាសហគមន៍ ៧៩ កន្លែង មត្តេយ្យសិក្សារដ្ឋ ២៦០ កន្លែង មត្តេយ្យឯកជន ១២ កន្លែង បឋមសិក្សា ៤០៧ កន្លែង អនុវិទ្យាល័យ ៥២ កន្លែង ឯកជន ១ កន្លែង វិទ្យាល័យរដ្ឋ ២៨ កន្លែង ឯកជន ៩ កន្លែង គ្រូបង្រៀនសរុប ៧.១១៥ នាក់ ស្រី ៣.៧៦៤ ក្នុងនោះគ្រូក្របខ័ណ្ឌចំនួន ៥.៤៦១ នាក់ ស្រី ២.៧០០ គ្រូបង្រៀនកម្រិតឧត្តមចំនួន ៧៦៥ នាក់ ស្រី ២៦២ គ្រូបង្រៀនកម្រិតមូលដ្ឋាន ១.៧៣៣ នាក់ ស្រី ៦៩៨ គ្រូបង្រៀនកម្រិតបឋមចំនួន ៣.០០៦ នាក់ ស្រី ១.៧៧៨ គ្រូបង្រៀនកិច្ចសន្យាចំណេះទូទៅសរុប ៩៤៩ ស្រី៦៧៧នាក់ គ្រូបកិច្ចសន្យាខ្មែរឥស្លាមចុះនួន ៤២ នាក់ ស្រី ១៤ ថ្មីៗនេះគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ៦៣៨ នាក់បន្ថែមទៀតផងដែរ ៕