ព្រះអនុគណស្រុក និងរដ្ឋបាលស្រុកត្បូងឃ្មុំ រៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបង្សុកូលឧទ្ទិសកុសលជូនវីរកងទ័ពពលី
(ត្បូងឃ្មុំ): ក្នុងស្មារតីសាមគ្គីធម៌ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះជាតិ សាសនា នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នៅវត្តសិលារង្សីត្រពាំងថ្កូវ (វត្តចាស់) បានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីបង្សុកូលឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ។ ព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងជាព្រះចៅអធិការវត្តសិលារង្សីត្រពាំងថ្កូវ(វត្តចាស់) បានមានសង្ឃដីកាបញ្ជាក់ថា ព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណីជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ និងចរិយាធម៌សង្គម ។ ជាពិសេស…
