លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា និងពាំនាំប្រសាសន៍សួរសុខទុក្ខរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់យោធិននារីខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ): បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦ ។ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានពាំនាំនូវបណ្ដាំសួរសុខទុក្ខ និងការនឹករលឹកប្រកបដោយមោទនភាពបំផុតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ។…
