You are currently viewing ប្រជាកសិកររស់នៅក្នុងស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ចំនួន ៥ ឃុំ សប្បាយរីករាយ ខណ:ទទួលបានបណ្ដាញប្រព័ន្ធធារាសាស្ត្រចំនួន ៤ និងអាងស្តុកទឹកសម្រាប់ស្រោចស្រប់ស្រូវ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗ

ប្រជាកសិកររស់នៅក្នុងស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ចំនួន ៥ ឃុំ សប្បាយរីករាយ ខណ:ទទួលបានបណ្ដាញប្រព័ន្ធធារាសាស្ត្រចំនួន ៤ និងអាងស្តុកទឹកសម្រាប់ស្រោចស្រប់ស្រូវ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗ

( ត្បូងឃ្មុំ ): ប្រជាកសិកររស់នៅក្នុងស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ចំនួន ៥ ឃុំ សប្បាយរីករាយ ខណ:ពួកគាត់នឹងទទួលបានសមិទ្ធផលថ្មីចំនួន ៥ ទៀតនាពេលខាងមុខនេះ គឺបណ្ដាញប្រព័ន្ធធារាសាស្ត្រចំនួន ៤ និងអាងស្តុកទឹកសម្រាប់ស្រោចស្រប់ដំណាំស្រូវ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗ ១ គម្រោងទៀត ដែលនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ ដែលជាគម្រោងអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់ឃុំសង្កាត់ នៃក្ដីសង្ឃឹមក្នុងការបង្ករបង្កើនផល ផលិតមាសបៃតងរបស់ពួកគាត់ ។


គម្រោងស្ដាអាងស្តុកទឹក និងប្រឡាយដីខាងលើនេះ បានដាក់ឲ្យដេញថ្លៃនាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងសាលាស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្រោមការសង្កេតការណ៍ពីសំណាក់លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឳ លោក សឺង គីរីវណ្ឌី នាយកទីចាន់ការផែនការ និងវិនោយោគខេត្តត្បូងឃ្មុំ រួមជាមួយអ្នកសារព័ត៌មានចំនួន ៥ អង្គភាព និងក្រុមហ៊ុនដេញថ្លៃផ្លូវជាច្រើនក្រុមហ៊ុន ដោយឡែក មិនមានប្រជាពលរដ្ឋចូលរួមអង្កេតការណ៍នោះទេ ។


ក្នុងនោះផងដែរ គម្រោងស្ដាអាងស្តុកទឹលទី ១ នៅក្នុងឃុំព្រះធាតុ ទំហុំ ៦.៨២៥ ម៉ែត្រការេ ជំរៅ ២ ម៉ែត្រ តម្លៃប៉ាន់ស្មានដែលដាក់ឲ្យដេញ
១៧២.៥៨៩.៣០០ រៀលគត់ ក្រុមហ៊ុន ពុង្ស កាលវិវឌ្ឍ ខុនសាក់សិន ដេញបានក្នុងតម្លៃ ៤៦ លានតៀលគត់ គម្រោងទី ២ ស្ដាប្រឡាយដី នៅក្នុងឃុំគងជ័យ ប្រវែង ២,៥៨ គីឡូម៉ែត្រ បាតតូច ២ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ២៣១.៣២៤.៨០០ រៀល ក្រុមហ៊ុន ពុងសា វិវឌ្ឍ ដេញបានក្នុងតម្លៃ ៦០ លានរៀល គម្រោងទី ៣ ស្ដាប្រឡាយដីនៅក្នុងឃុំដំរិល ប្រវែង ១,៧៦ គីឡូម៉ែត្រ បាតតូច ២ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១២៥.៤៥៥.៨០០ រៀលគត់ ក្រុមហ៊ុន សាម ស្រុីន ដេញបានក្នុងតម្លៃ ៣៤ លានរៀលគត់ គម្រោងទី ៤ ស្ដាប្រឡាយដីនៅក្នុងឃុំអំពិលតាពក ប្រវែង ១,៥ គីឡូម៉ែត្រ បាតតូច ២ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១០៦.៧០៥.៧០០ រៀលគត់ ក្រុមហ៊ុន ធួក តៃលី ដេញបានក្នុងតម្លៃ ២៩ លាន ៥០ ម៉ឺនរៀលគត់ គម្រោងទី ៥ ស្ដាប្រឡាយដីនៅក្នុងឃុំមៀន ប្រវែង ២,៥ គីឡូម៉ែត្រ បាតយូច ២,៥ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១៩៨.៧៨៧.០០០ រៀលគត់ ក្រុមហ៊ុន ឡាំ សារួន ដេញបានក្នុងតម្លៃ ៧២ លាន ៨០ ម៉ឺនរៀលគត់ ។


មហាជនសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ មានការចុះតម្លៃទាបៗយ៉ាងខ្លាំង ដោយសារក្រុមហ៊ុនដេញថ្លៃ មិនមានការចចារតម្លៃទឹកតែគ្នានោះទេ បណ្ដាលឲ្យក្រុមហ៊ុនចាំអុកឡុកយកលុយទឹកតែត្រូវខកចិត្ត ។


ក្រោយពីបើកសំណើដេញថ្លៃរួច លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឳ បានថ្លែងថា គម្រោងអភិវឌ្ឍផ្នែកបណ្ដាញប្រព័ន្ធធារាសាស្ត្រស្រោចស្រប់ដំណាំរបស់ស្រុកអូរាំងឳ បានបញ្ចប់ត្រឹមនេះហើយ ចំពោះថវិការនៅសល់ពីគម្រោងប្រព័ន្ធស្រោចស្រប់នេះ ត្រូវបង្វែទៅអភិវឌ្ឍផ្លូវបេតុងវិញម្ដង ព្រោះផ្លូវជាសសៃឈាមដង្ហើមរស់សេដ្ឋកោច្ច របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕