សម្ដេចមហាបវរធិបតី បានស្នើរទៅទេសរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឣគ្គស្នងការនគបាលជាតិ ឣគ្គស្នងការកងយុទ្ធពលខេមរ:ភូមិន្ទ សិក្សារផ្លូវច្បាប់សម្រាប់ក្មេងទំនេីង ដេីម្បីទៅទទួលការអនុវត្តទោស ពេលត្រូវសមត្ថកិច្ចចាប់បង្ក្រាបបាន ឱ្យទៅបម្រេីសកម្មភាពជាមួយជួរមុខ ដូចជាជួយចាក់បេតុងលេណដ្ឋាន ឬសេវាកម្មផ្សេងៗតាមតម្រូវការ ជាជាងនៅតែក្នុងពន្ធធនាគារ ជាមួយគ្នាក៏អាចផ្តល់ឱកាស ឱ្យយុវជនទំនេីង បានដឹងច្បាស់ថា យុវជនខ្លួនធ្វេីអំពេីសង្គមស្អប់ខ្ពេីម តែយុវជនជួរមុខ កំពុងយកជីវិតការពារជាតិ ការពារទឹកដី កំពុងប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង គឺមិនមែនសម្រាប់ឱ្យយុវជនទំនេីង ធ្វេីអំពេីឧបាយមុខ តែត្រូវខិតខំរៀនសូត្រ ធ្វេីយុវជនគំរូ ដេីម្បីសង្គមជាតិរឹងមាំ ត្រូវមានធនធានមនុស្សរឹងមាំ និងកម្លាំងការពារជាតិខ្លាំង ៕
