ប្រកាស លោក ម៉ុង ម៉េងអាន់ ពីអនុប្រធានពន្ធនាគារព្រៃស ចូលកាន់តំណែងជាប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ជំនួសលោក តាម វៃ ដែលត្រូវចូលនិវត្តន៍
(ត្បូងឃ្មុំ): ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ។ សូមជម្រាបថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ ពីអនុប្រធានពន្ធនាគារព្រៃស ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីខេត្តត្បូងឃ្មុំ ខណៈលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២…
