You are currently viewing ឯកឧត្តម ប៉ែន កុសល្យ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ ក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ មុនពេលចេញទៅប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី ១៩ ឆ្នាំ ២០២៥-២០២៦ (ថ្នាក់ខេត្ត) នៅខេត្តព្រៃវែង

ឯកឧត្តម ប៉ែន កុសល្យ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ ក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ មុនពេលចេញទៅប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី ១៩ ឆ្នាំ ២០២៥-២០២៦ (ថ្នាក់ខេត្ត) នៅខេត្តព្រៃវែង

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាសាលប្រជុំ ក សាលាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ មុនពេលចេញទៅប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥-២០២៦ (ថ្នាក់ខេត្ត) នៅទីលានបាល់ទាត់ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។


មានប្រសាសន៏សំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអបអរសាទរនូវការប្រកួតទទួលបានជ័យជម្នះ ដែលកីឡាករយើងបានខិតខំប្រឹងប្រែងនាពេលកន្លងមក ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ នូវការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករទាំងអស់ រួមទាំងគ្រូបង្វឹក អ្នកគ្រប់គ្រងក្រុម ក៏ដូចជាគ្រប់អ្នកពាក់ព័ន្ធ ដែលតែងបានចុះជាប់ជាប្រចាំ ធ្វើឲ្យក្រុមកីឡាកររបស់យើង មានឆន្ទៈមោះមុត ក្នុងការប្រកួតដណ្ដើមបានជ័យជំនះជាបន្តបន្ទាប់។

ជាក់ស្តែង ក្រុមកីឡាករ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ យើង ត្រូវជួបប្រកួតជាមួយ ក្រុមកីឡាករ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តព្រៃវែង នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ នៅទីលានបាល់ទាត់ខេត្តព្រៃវែង នឹងសូមជូនពរឲ្យ ក្រុមកីឡាករ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ យើង ប្រកួតទទួលបានជ័យជំនះ ឈានទៅទទួលបានជ័យលាភីជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ ២០២៥-២០២៦ ទៀត ។


ឯកឧត្តម ប៉ែន កុសល្យ ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករ ក៏ដូចជាគ្រូបង្វឹក អ្នកគ្រប់គ្រងក្រុម សូមមើលថែសុខភាព ទាំងអស់គ្នា ជាពិសេសសូមក្រុមកីឡាករទាំងអស់ ពេលប្រកួតត្រូវខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ក្នុងការសហការសាមគ្គីគ្នាទាំងបច្ចេកទេស និងការគ្រប់គ្រងបាល់ ដើម្បីទទួលបានប្រៀបឈ្នះ នាំមកនូវភាពជោគជ័យ និងកិត្តិយស ជូនដល់ខេត្តត្បូងឃ្មុំ របស់យើង ។


ក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានឧបត្ថម្ភ ដល់ប្រតិភូ រួមជាមួយគ្រូបង្វឹក ចំនួន ១៣ រូប និងក្រុមកីឡាករចំនួន ៣០រូប ជាអាវដៃវែងកីឡាធ្វើដំណើរ ចំនួន ៥០ អាវ និងឧបត្ថម្ភថវិកាលើកទឹកចិត្តក្នុងពូល ចំនួន ៦ប្រកួត ដល់ក្រុមកីឡាករ ដោយក្នុង ១ ប្រកួត ទទួលបាន ថវិកាលើកទឹកចិត្តចំនួន ១ លានរៀល។ ដោយឡែក ចំពោះការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងចំណាយផ្សេងៗជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ៕