ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំគណៈប្រតិភូខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ផ្តល់ជូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ក្នុងខេត្តឧត្តរមានជ័យ
(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសម្ព័ន្ធមេត្រីភាពខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ ។ មានមតិសំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន…
