ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ
( ត្បូងឃ្មុំ ): ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នៅ”សាលប្រជុំរំដួល” សាលាខេត្តត្បូងឃ្មុំ ។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលតែងតែចូលរួមរាល់សកម្មភាព ចុះមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបង្ហាញពីភាពស្និតស្នាល…
