You are currently viewing ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ៩៩៨ គ្រួសារកំពង់ស្នាក់នៅទីទួលសុវត្ថិភាព អទួលបានអំណោយ ដែលជាកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គចំនួន ៩៩៨ គ្រួសារកំពង់ស្នាក់នៅទីទួលសុវត្ថិភាព អទួលបានអំណោយ ដែលជាកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា

 (ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចែកកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០២៥ ចំនួន ៩៩៨គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។


 ពិធីនេះធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត  មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធ ។


នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកពីសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា ។


ឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យរដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គអោយបានជាប់ជាប្រចាំ ដើម្បីជូនដំណឹងបន្តទៅឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ ។


ឆ្លៀតក្នយងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៍បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារសត្វអាសិរពិស និងលង់ទឹកផងដែរ ៕