( ត្បូងឃ្មុំ ): កិច្ចប្រជុំគណៈកម្មាការខេត្ត ត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងកំឡុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងដំណើរការនៃការប្រព្រឹត្តទៅនៅការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅថ្ងៃទី២៨ សីហា ២០២៥ ខាងមុខនេះ គណៈកម្មការខេត្ត ដែលរួមមានអភិបាលរងខេត្ត មន្ទីរអង្គភាពជុំនាញ កងកម្លាំងទាំងអស់ ត្រូវធ្វើការរៀបចំនៅសមាសភាពដឹកនាំត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណាញ៉ាំងដំណើរការនៃការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ។
ឯឧត្តមអភិបាលខេត្តបន្តថា ចំពោះខេត្តត្បូងឃ្មុំយើងឆ្នាំនេះមានការកើនឡើងនៅចំនួន១មណ្ឌលប្រឡង ខណៈឆ្នាំ២០២៤យើងមានតែ៩មណ្ឌលប៉ុណ្ណោះ ដូចនេះត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនីមួយៗឱ្យបានខ្ពស់ ៕
