You are currently viewing កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រើឧប្បករណ៍នេសាទជលផលហាមឃាត់ នៅក្នុងភូមិសាស្រ្តឃុំទន្លេបិត

កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រើឧប្បករណ៍នេសាទជលផលហាមឃាត់ នៅក្នុងភូមិសាស្រ្តឃុំទន្លេបិត

( ត្បូងឃ្មុំ ): កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយប្រើឧប្បករណ៍នេសាទ ដែលជលផលហាមឃាត់ នៅចំណុចភូមិសាស្រ្តព្រែកបឹងប្រា ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៥ ថា កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំដោយលោក អេង បូរម្យ មន្ត្រីខណ្ឌ ចូលរួមសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធាភូមិភាគ ២ សរុបចំនួន ៥ នាក់ បានចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនានា នៅក្នុងភូមិសាស្រ្តចំណុចព្រែកប្រាតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


លោក ហេង ពិសិដ្ឋ បញ្ជាក់ទៀតថា ដោយកម្លាំងបានរុះរើ បំផ្លាញចោល នូវរបាំងផ្ចឹតព្រែក រួមផ្សំដោយឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ ១ ករណី រួមមាន របាំងផ្ចិតព្រែកប្រវែង ៨ ម៉ែត្រ ចំនួន ២ ខ្សែ លូស្បៃមុង ២ មាត់ បង្គោលចម្រឹងចំនួន ៥០ ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ៥៥ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ៕