You are currently viewing សេចក្ដីប្រកាស់ព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ

សេចក្ដីប្រកាស់ព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ

ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ ថៃ គឺជា ការចង់បង្ករឿង និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេភូមិភាគទី២ បានប្រកាសផែនការមុនចូលនិវត្តន៍ ថា៖

១- ត្រូវដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និង

២. ប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ទង្វើនេះ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីផងដែរ។