You are currently viewing ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប នៅក្នុងខេត្តត្បូងឃ្មុំ រយ:ពេល ២ ថ្ងៃ ទទួលបានជោគជ័យ

ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប នៅក្នុងខេត្តត្បូងឃ្មុំ រយ:ពេល ២ ថ្ងៃ ទទួលបានជោគជ័យ

( ត្បូងឃ្មុំ ): ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប ក្នុងឆ្នាំសិក្សា ២០២៤-២០១៥ នៅក្នុងខេត្តត្បូងឃ្មុំ រយ:ពេល ២ ថ្ងៃ ចាប់ពីថ្ហៃទី ២៨ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះទទួលបានជោគជ័យ ដូចសព្វមួយដងដែរ គឺមិនមានប៉ាតុភាពអ្វីកើតឡើងនោះទេ ។


លោកគ្រូអនុរះម្នាក់ នៅក្នុមណ្ឌុលប្រលងបាក់ឌុបនៃបឋមសិក្សា ស ខេង ខ្នារក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងពេលបញ្ចប់ម៉ោងប្រលង នាល្ងាចថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ថា បេក្ខជននៅក្នុងបន្ទប់ប្រលងរបស់គាត់ មានការបោះបង់ចោលការប្រលងម្នាក់ដែរ តែបោះបង់តាំងពីម៉ោងប្រលងដំបូងមក ប៉ុន្តែខណ:នៃការកំពង់តែដំណើរការនៃការប្រលង មិនមានសិស្សណាម្នាក់មានបញ្ហាសុខភាពខានប្រលងនោះទេ ។


លោកគ្រូអនុរះបន្តថា បើនិយាយរឿងពី ព្រីយ៉ុង ឬគ្រឿងអេលិចត្រូនិច្ចវិញ ចាប់តាំងពីក្រសួងអប់រំយុវជន និងកីឡាបានធ្វើការកំណែទំរង់កាលពីឆ្នាំ ២០១៣-២០១៤ មក មិនដែលមានបេក្ខជនណា យកចូលបានទេ គឺគេឆែកបីដំណាក់កាលឯណោះ ដំណាក់កាលទី ១ គឺសមត្តកិច្ចឆែក មុនបេក្ខជនដើរចូលក្នុងមណ្ឌុលប្រលង ដំណាក់កាលទី ២ ចូលដល់ក្នុងមណ្ឌុលប្រលង មានអាប់ប៉ាម៉ាតឆែកបន្តទៀត សូម្បីតែកាបូបដាក់បិចក៏គេមិនអនុញ្ញាតឲ្យយកចូលក្នុងមណ្ឌុលប្រលងដែរ គេឲ្យយកចូលតែបិចបន្ទាត់ដែកឈានឬគំប៉ា ប៉ារ៉ាបូរ និងរ៉ាប៉ូទ័រចូលនោះទេ រីឯដំណាក់កាលទី ៣ នោះគឺពេលចូលក្នុងបន្ទប់ប្រលងក៏មានគណ:មេប្រយោគ គេឆែកទៀតដែរ គឺមិនមានព្រីយ៉ុងអ្វីចូលបាននោះទេ ។


លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងនារៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៥ ខេត្តត្បូងឃ្មុំ មានមណ្ឌលប្រឡងសរុប ១០ មណ្ឌល បន្ទប់ប្រឡងមានចំនួន ២៤៣ បន្ទប់ បេក្ខជនមានឈ្មោះប្រឡងសរ៉ុបទាំងអស់ ៥.៩៦៥ នាក់ (ស្រី ៣.៥០៣ នាក់ ) ខណ:ពលប្រលងអវត្តមាន ៧២ នាក់ ក្នុងនោះស្រី ៣៣ នាក់ ៕