សេចក្ដីប្រកាស់ព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ
ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ ថៃ គឺជា ការចង់បង្ករឿង និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេភូមិភាគទី២ បានប្រកាសផែនការមុនចូលនិវត្តន៍ ថា៖ ១- ត្រូវដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និង ២. ប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ទង្វើនេះ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីផងដែរ។
