ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការម៉ឺងម៉ាត់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដើម្បីការពារផ្លូវ និងអាយុជីវិតប្រជាពលរដ្ឋ
(ត្បូងឃ្មុំ): ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងលោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «វិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល (ជាន់លើមន្ទីរធម្មការ និងសាសនាខេត្ត) កាលពីរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ ។ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា បញ្ហាដឹកជញ្ជូនលើសទម្ងន់មិនត្រឹមតែបំផ្លាញផ្លូវថ្នល់…
