You are currently viewing ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួម ក្នុងពិធី សំណេះសំណាល និងនាំយកអំណោយជូន បងប្អូនភៀសសឹកទូទាំងស្រុកអូររាំងឪ

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួម ក្នុងពិធី សំណេះសំណាល និងនាំយកអំណោយជូន បងប្អូនភៀសសឹកទូទាំងស្រុកអូររាំងឪ

( ត្បូងឃ្មុំ ): ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្ស ថ្នាក់កណ្តាល ប្រធានយុវជនគណបក្សក្រសួង បរិស្ថាន និងជាអនុប្រធានទី ២ ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ អញ្ជើញចូលរួមដឹកនាំ យុវជន ក្នុងពិធីសំណេះសំណាលនិងនាំយក អំណោយដ៏ថ្លៃថ្លានិងថវិការបស់សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនភៀសសឹកទូទាំងស្រុក អូររាំងឪ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ។

 

ក្នុងកម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន សមាជិក សមាជិក និងអាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋចំនួនប្រមាណ ជាង ២.០០០ នាក់ ។


ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និង នឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូលផងដែរ ។


សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាជា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តមបណ្ឌិត អ៊ាង សុ ផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋភៀសសឹកទូទាំងស្រុកអូររាំងឪ ៕