You are currently viewing ភ្លៀងកក់ខែមួយមេធំ លាយលំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋមួយខ្នងរាបដល់ដី នៅសល់តែជើងសសរ និងប៉ើងដំបូលជាង ២០ ខ្នងផ្ទះ

ភ្លៀងកក់ខែមួយមេធំ លាយលំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋមួយខ្នងរាបដល់ដី នៅសល់តែជើងសសរ និងប៉ើងដំបូលជាង ២០ ខ្នងផ្ទះ

( ត្បូងឃ្មុំ ): ភ្លៀងកក់ខែមួយមេធំ លាយលំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋមួយខ្នង រាបដល់ដី នៅសល់តែជើងសសរ និងជណ្ដើរឈរឆ្កឹង និងប៉ើងដំបូលសរ៉ុប ២៤ ខ្នងផ្ទះ ។


ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ ជាថ្ងៃចូលឆ្នាំទី ២ វេលាម៉ោងប្រម៉ាណជាចណ្លោះម៉ោង ១៥ ទៅម៉ោង ១៦ រសៀល ស្ថិតនៅភូមិកន្លែងចក ឃុំមៀន ស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ ។


លោកវរ:សេនីយ៍ឯក វង្ស សុភី អធិការស្រុកអូរាំងឳ បានឲ្យដឹងនាព្រឹកថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៦ ថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ស្រាំ គ្រាង ភេទប្រុសអាយុ ៤៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ផ្ទះទំហំ ៨ × ៩ សង់ពីឈើប្រក់ក្បឿង ដួលរាបដល់ដី សង្កត់លើម៉ូតូចំនួន ៤ គ្រឿងខូចខាតស្រាល ដោយឡែកកង់អាគុយ ១ គ្រឿងខូចខាតទាំងស្រុង ។


លោកវរ:សេនីយ៍ឯកបញ្ជាក់ទៀតថា ករណីរលំផ្ទះប្រជាពលរដ្ឋនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ។


បើតាមរបាយការណ៍របស់លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឳ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំមៀន រងផលប៉ះពាល់ចំនួន ២៣ ខ្នងផ្ទះ និងនៅក្នុងឃុំអំពិលតាពកចំនួន ១ ខ្នងផ្ទះ សរុប ២៤ ខ្នងផ្ទះ ក្នុងនោះដួលរាបដល់ដី ១ ខ្នងផ្ទះ ៕