You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហលារជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាសបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហលារជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាសបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង

( តាកែវ ): កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សហលារជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែងកាលពីវេលាម៉ោង ១៤:៤០ នាទី ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ។


ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ត ស្រុកព្រៃកប្បាស បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។


លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ម៉ៅ នាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្ត តាកែវ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់ ១.៧៥ ក្រាម (ថ្លឹងទាំងសំបកថង់) ទូរស័ព្ទ ចំនួន ១ គ្រឿង ។


បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕