You are currently viewing ឯកឧត្តម អ៉ិត ប្រាំង អញ្ជើញប្រកាសចូលកាន់មុខតំណែង លោក យន់ វុទ្ធី ជាប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តត្បូងឃ្មុំ

ឯកឧត្តម អ៉ិត ប្រាំង អញ្ជើញប្រកាសចូលកាន់មុខតំណែង លោក យន់ វុទ្ធី ជាប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ): ឯកឧត្តម អ៉ិត ប្រាំង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញប្រកាសលោក យន់ វុទ្ធី ចូលកាន់មុខតំណែងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។


លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរដល់មន្ត្រីមន្ទីររ៉ែ និងថាមពល ដែលបានខិតខំបំពេញភារកិច្ច ក៏ដូចជាការចូលរួមទប់ស្កាត់បទល្មើសរ៉ែខុសច្បាប់បានយ៉ាងល្អប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្តបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ត្រូវក្តាប់ឱ្យជាប់នូវរាល់លិខិតបទដ្ឋានគតិយុត្តិ និងត្រូវដឹកនាំអង្គភាពដោយតម្លាភាព គណនេយ្យភាព និងព្រហ្មវិហារធម៌ ។


ឯកឧត្តម អ៉ិត ប្រាំង រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានមានប្រសាន៍ថ្លែងសំណេះសំណាលផ្តល់អនុសាសន៍ឱ្យលោកប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់លើការងារស្នូលពីរ គឺ “ការលុបបំបាត់រ៉ែអនាធិបតេយ្យ និងការបម្រើសេវាសាធារណៈឱ្យបានលឿន និងតម្លាភាព” ។


ឯកឧត្តមបានបញ្ជាក់បន្តថា ត្រូវធានាឱ្យបាននូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងត្រូវបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដើម្បីជំរុញវិស័យរ៉ែ និងថាមពលក្នុងខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕