You are currently viewing រដ្ឋបាលស្រុកត្បូងឃ្មុំ បានបើកយុទ្ធនាការណ៍ទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន នៅតាមសាលាឃុំ គ្រប់ឃុំទាំងអស់ ដើម្បីផ្ដល់ជូនទៅវិរ:កងទ័ព្វជួរមុខ និងជនភាសិក

រដ្ឋបាលស្រុកត្បូងឃ្មុំ បានបើកយុទ្ធនាការណ៍ទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន នៅតាមសាលាឃុំ គ្រប់ឃុំទាំងអស់ ដើម្បីផ្ដល់ជូនទៅវិរ:កងទ័ព្វជួរមុខ និងជនភាសិក

( ត្បូងឃ្មុំ ): ក្នុងស្មារតីរួបរួមជាតិធ្លុងតែមួយ សម្លេងតែមួយនៃមហាគ្រួសារខ្មែរ ពិតជាមានភាពអស់ចារ្យពិតប្រកដមែន ដោយកម្ពុជាត្រូវការសន្តិភាព រដ្ឋបាលស្រុកត្បូងឃ្មុំ បានបើកយុទ្ធនាការណ៍ទទួលអំណោយសុប្បុរសធម៌ពីសុប្បុរសជននានា នៅតាមសាលាឃុំគ្រប់ឃុំទាំងអស់ ដើម្បីផ្ដល់ជូនទៅវិរ:កងទ័ព្វជួរមុខ និងជនភាសិកដែលភាសខ្លួន ចេញពីសមរភូមិសង្គ្រាមឈ្លានពានរបស់ចោរសៀម នៅតាមបន្ទាត់ព្រុំដែនកម្ពុជាថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាបន្តបន្ទាប់ ។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងនាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ ថា រដ្ឋបាលស្រុកត្បូងឃ្មុំ ទទួលបានអំណោយសុប្បុរសធម៌ ពីសុប្បុរសជននៅទូទាំងស្រុក បានបញ្ជូនទៅវីរ:កងទ័ព្វជួរមុខបានចំនួន ២ លើកអស់ ៤ រថយន្តហើយ ប្រភេទរថយន្ត ១,៥ តោន គឺបញ្ជនទៅឲ្យកងទ័ព្វនៃវីរ: ២១៤ និងវីរ:បញ្ជូនសារចំណុះកងពលតូចថ្មើជើងលេខ ២១ នៃយុទ្ធភូមិភាគទី ២ ក្នុងនោះមានថវិការ ៦ លានរៀន នឹងគ្រឿងឧបភោគ-បរិភោគមួយចំនួន ដែលពិធីនេះ ធ្វើឡើងនៅក្នុងសាលាស្រុកត្បូងឃ្មុំ ។


លោក សេង សុខខឿន បានបន្តថា ដោយឡែកជនភាសិកកំពង់តែស្រង់ទិនន័យ ក្នុងនេះផងដែរ កាលពីថ្ងៃទី ១៧ ខែធ្នូ ២០២៥ កន្លងទៅ ជនភាសិកមានចំនួន ៨៤ គ្រួសារ តែមិនទាន់ស្រង់ស្ថិតិ បានគ្រុបចំនួនឃុំនៅឡើយទេ ទើបតែបាន ៧ ឃុំ ហើយមន្ត្រីជំនាញកំពង់បន្តស្រង់បន្តទៅទៀ យើងនឹងបានគ្រប់ចំនួននាល្ងាចថ្ងៃទី ១៨ ខែធ្នូ ២០២៥ នេះ លោកអភិបាលនឹងផ្ដល់របាយការណ៍ថែមបន្តទៀត ។
លោកអភិបាលស្រុកបន្ថែមថា នៅពេលប្រមូលស្ថិតិជនភាសិករួច រដ្ឋបាលស្រុកត្បូងឃ្មុំ និងចាប់ផ្ដើមផ្ដល់ជូននូវអំណោយមនុស្សធម៌ ជូនដល់បងប្អូនភាសិកយើង បន្តទៅទៀត ។


លោកអភិបាលស្រុកបញ្ជាក់ទៀតថា ពេលនេះគឺជាស្មារតីរួបរួមជាតិធ្លុងតែមួយ នៃមហាគ្រួសារខ្មែរ ពិតជាមានភាពអស់ចារ្យពិតប្រកដមែន ដោយកម្ពុជាត្រូវការសន្តិភាព រដ្ឋបាលស្រុកត្បូងឃ្មុំ នៅតែបន្តទទួលនូវអំណោយមនុស្សធម៌ ពីសប្បុរសជននៅតាមគ្រប់ឃុំ ដើម្បីផ្ដល់ជូនដល់វីរ:កងទ័ព្វជួរមុខ និងចែកជូនដល់បងប្អូន ជនភាសិករបស់យើងទៀត ៕