( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី ២ ក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្ដត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ក្នងភូមិទួលវិហារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ផងដែរ នេះជាការប្រកាសបញ្ចូលសមាសភាពសមាជិកថ្មី សម្រាប់ត្រីមាសទី ១ ក្នងឆ្នាំ ២០២៥ របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៣ ស្រុក ក្នុងនោះរួមមាន ស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ។
