You are currently viewing ប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពរជ័រទូក ត្រៀមការតម្លើងនៃទឹកទន្លេមេគង្គជាបណ្ដើរៗហើយ

ប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពរជ័រទូក ត្រៀមការតម្លើងនៃទឹកទន្លេមេគង្គជាបណ្ដើរៗហើយ

( ត្បូងឃ្មុំ ): ប្រជាពលរដ្ឋតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពរជ័រទូក ត្រៀមការតម្លើងនៃទឹកទន្លេមេគង្កដែលជាទម្លាប់ជាប្រចាំសម្រាប់ឆ្នាំ ២០២៥ នេះជាបណ្ដើរៗហើយ ។


បងប្រុស សុខ ហួត ជាប្រជាពលរដ្ឋរស់នៅភូមិកំពង់ក្របី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលកំពង់តែពរជ័រទូក បានឲ្យដឹងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ថា ឆ្នាំនេះគាត់ខ្លាចទឹកទន្លេហក់ឡើងខ្លាំទឹកធំជាងឆ្នាំមុនៗ ព្រោះថា ទើបតែខែ ៦ សោះ ទឹកឡើងយ៉ាងខ្លាំង ។


បងប្រុសបន្តថា ទូករបស់គាត់ រយ:ពេលពីរឆ្នាំទើបពរជ័រម្ដង ហើយទូកនេះ គាត់សម្រាប់ដឹកស្មៅឲ្យគាគាត់សុីនៅរដូវតម្លើងទឹកទន្លេមេគង្គនាពេលខាងមុខ ។


លោក សយ ទូច អភិបាលស្រុក្រូចឆ្មារ បានឲ្យដឹងដែរថា ទឹកទន្លេមេគង្គហក់ឡើងកាលពីប៉ុន្មានថ្ងៃមុននេះ មិនប៉ះពាល់ដល់ផលដំណាំរបស់ប្រជាកសិករនោះទេ ។


លោកអភិបាលស្រុកបន្តថា ប៉ុន្តែបើជំនន់ទឹកភ្លៀងមានការលិចលង់តាមចុងចំការខ្លះៗបន្តិចបន្តួចដែរ មិនអត់សោះនោះទេ ។


បើយោងតាមរបាយការណ៍របស់លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កម្ពស់ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់ ៧,៤២ ម៉ែត្រ បើធៀបព្រឹកថ្ងៃទី ២២ មិថុនា ២០២៥ ទឹកស្រក ០,៣៦ ម៉ែត្រ បើធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះ ខ្ពស់ជាង ៣,៥៩ ម៉ែត្រ កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ ៕