
( ត្បូងឃ្មុំ ): ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ម៉ៅ ឌុង ប្រធាន សសយក ខេត្តត្បូងឃ្មុំ បាននាំយកនូវថវិកាឧបត្ថម្ភរបស់ ស.ស.យ.ក និងធនាគារវឌន្ឍន: ឧបត្ថម្ភដល់គ្រួសារយោធិនពលីជួរមុខ ទៅដល់គេហដ្ឋានសព លោកវរសេនីយ៍ឯក អ៊ុន វណ្ណា ចំនួន ៤.០០០.០០០ រៀល និងថវិកាធនាគារវឌ្ឍន:ចំនួន ២.០០០.០០០ រៀល ស្ថិតនៅភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់ និងគ្រួសារសព លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ចំនួន ៤.០០០.០០០ រៀល និងថវិកាធនាគារវឌ្ឍន:ចំនួន ២.០០០.០០០ រៀល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥ ។
