You are currently viewing គម្រោងផ្លូវក្រាលគ្រួសធម្មជាតិមូលនីធីអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១ ខ្សែទៀត ត្រូវបានបន្តដាក់ដេញថ្លៃសាងសង់ នៅក្នុងសាលាឃុំពុទ្រា

គម្រោងផ្លូវក្រាលគ្រួសធម្មជាតិមូលនីធីអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១ ខ្សែទៀត ត្រូវបានបន្តដាក់ដេញថ្លៃសាងសង់ នៅក្នុងសាលាឃុំពុទ្រា

( ត្បូងឃ្មុំ ): ប្រជាពលរដ្ឋនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហ៊ា មានការសប្បាយរីករាយ ខណ:គម្រោងផ្លូវ មូលនីធីអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១ ខ្សែទៀត ត្រូវបានបន្តដាក់ដេញថ្លៃសាងសង់ នៅក្នុងសាលាឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហ៊ា នាព្រឹកពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមការអង្កេតការ និហឃ្លាម់មើលពីសំណាក់ មន្ត្រីទីចាត់ការផែនការ និងវិនិយោគខេត្តព្រះវិហ៊ា និងលោក ហួន លី អភិបាលរងស្រុកជ័យសែន ទទួលបានជោគជ័យជាបន្តបន្ទាប់ គឺប្រទេសយើង នៅតែមានការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឥតឈប់ឈរ ។


គម្រោងផ្លូវដាក់ឲ្យដេញខាងលើនេះ មានប្រវែង ០,០៥០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់គ្រួស ០,១៥ ម៉ែត្រ ដាក់លូទោលកាត់ផ្លូវមុខកាត់ ០,៦ ម៉ែត្រ ប្រវែង ៧ ម៉ែត្រ ចំនួន ១ កន្លែង លូទោលកាត់ផ្លូវ ១ ម៉ែត្រ ចំនួន ១ កន្លែង លូមូលទ្រីបកាត់ផ្លូវប្រវែង ៧ ម៉ែត្រ ចំនួន ១ កន្លែង ដាក់បង្គោលភ្លើងបំភ្លឺផ្លូវសូឡា ចំនួន ៤ កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន ១ កន្លែង ។
ចំពោះតម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១៣៩.៥៣៦.៦៤៧ រៀលគត់ ក្រុមហ៊ុន អ៊ៀ គឹមលាង ជាអ្នកដេញបាន ក្នុងតម្លៃ ២០.៤៨២.០០០ រៀលគត់ មានការចុះតម្លៃ ៨៥.៣២% ធ្វើឲ្យឃុំនេះចំណេញថវិការច្រើន អាចសាងសង់ផ្លូវបានច្រើនបន្តទៅទៀត ។


ការដេញថ្លៃគម្រោងផ្លូវខាងលើនេះ មហាជនក៏ដូចជាប្រជាពលរដ្ឋ សងង្កេតឃើញថា មានតម្លាភាព និងដាក់ឲ្យដេញជាសាធារណ: ដោយយុតិធម៌តាមទីផ្សារសេរី មិនមានការបិតបាំងលាក់លៀមនោះទេ គឺមានអ្នកសារព័ត៌មានជាច្រើបអង្គភាព មកពីគ្រប់ទិសទី ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ចូលរួមសង្កេតការយ៉ាងច្រើនកុះករ ដើម្បីផ្ដិតយករូបភាពធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ។


មហាជនសង្កេតឃើញទៀតថា ឲ្យតែអ្នកសារព័ត៌មាននោះ មានពាក់កាត និងសញ្ញេបញ្ជីវត្តមានរួច មានសិទ្ធិចូលថតយកព័ត៌មានដោយសេរី មិនមានការរឹតត្បិតទៅលើអ្នកសារព័ត៌មាននោះទេ អរគុណសន្តិភាព ៕