
(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ។
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាធិបតីភាពក្នុងពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ។
វិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរំដួល ដែលមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោលជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផង ៕
