( ត្បូងឃ្មុំ ):
ដើម្បីលុបបំបាត់ក្មេងទំនើងក្នុងសង្គម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានបើកប្រត្តិប្បត្តការស្រាវជ្រាវនឹងនាំខ្លួនក្មេងទំនើងចំនួន ៥ នាក់ទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
កិច្ចប្រត្តិប្បត្តការនេះ ធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមមួយចំនួនធ្វើការបង្ហោះសកម្មភាពក្មេងទំនើង ១ ក្រុមមកពីវត្តបឹណ្ឌទី ៧ ជឹះម៉ូតូបង្ហោះកង់ ១ ប្រសេកប្រសាចតាមដងផ្លូវ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ ។

លោក ឡាយ ឧត្តម ស្នងការរងខេត្តត្បូហឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ ថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង ជំនាញនៃអធិការដ្ឋាន នគរបាលក្រុងសួង ស្រុកពញាក្រែក និងស្រុកអូររាំងឪ ធ្វេីការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ បាននាំខ្លួនក្រុមក្មេងទំនើងចំនួន ៥ នាក់ រួមនិងម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ខៀស ពាក់ស្លាក់លេខត្បូងឃ្មុំ ១M-១៩០៨ យកមកស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ក្មេងទំនើងខាងលើបានឆ្លើយសារភាពថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ ពិតមែន ។

ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងជំនាញធ្វើកិច្ចសន្យាអប់រំក្រុមក្មេងទំនើងខាងលើ និងបានអញ្ជើញអាណាព្យាបាលមកធ្វើលិខិតធានា រួចណែនាំអំពីបញ្ហាក្មេងទំនើង ហើយឲ្យត្រឡប់ទៅមូលដ្ឋានវិញ រីឯម៉ូតូ ត្រូវរក្សារទុកនៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រយៈពេលចំនួន ៣ ខែ ដោយឡែកបក្ខពួកដែលរត់គេចខ្លួន កម្លាំងជំនាញនគរបាលកំពុងស្វែងរកបន្ត ៕
