: យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ការផ្តល់ផលជូនប្រជាសហគមន៍ ត្រូវគិតពីជាអាទិភាព »នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងឱកាសអនុញ្ញាតឱ្យ លោក មួង សូនី ប្រធានសមាគមន៍ ១០០ រាត្រី និងក្រុមការងារ ចូលជួបរាយការណ៍ វឌ្ឍន:ភាពការងារក្នុងការរួមចំណែកកិច្ចគាំពារបរិស្ថាន និងជំរុញកោះស្រឡៅ ជាកោះអព្យាក្រិតកាបូន ។
