You are currently viewing ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រឆ្នាំ ២០២៦ សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រឆ្នាំ ២០២៦ សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋរហូតទទួលបានការជឿជាក់យ៉ាងខ្លាំង មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។


ឯកឧត្តមបណ្ឌិតថ្លែងកោតសសើរ និងវាយតម្លៃបែបនេះ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ក្នុងពិធីដែលឯកឧត្តបណ្ឌិតរដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ។


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ អាជ្ញាធរត្រូវបន្តថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយជាដាច់ខាត ។


ឯកឧត្តមបានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត និងកងកម្លាំងមានសមត្ថកិច្ច ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងបន្តយុទ្ធនាការបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និងបទល្មើសបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ៕