You are currently viewing ព្រះសង្ឃចំនួន ២ ព្រអង្គដែលបាត់ព្រះកាយ ដោយសារនិមន្តជឹះទូកលេង លិចទូកនៅស្ពានមាត់ឃ្មួងកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ត្រូវបានរកឃើញជាបន្តបន្ទាប់

ព្រះសង្ឃចំនួន ២ ព្រអង្គដែលបាត់ព្រះកាយ ដោយសារនិមន្តជឹះទូកលេង លិចទូកនៅស្ពានមាត់ឃ្មួងកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ត្រូវបានរកឃើញជាបន្តបន្ទាប់

( ត្បូងឃ្មុំ ): ព្រះសង្ឃចំនួន ២ ព្រអង្គដែលបាត់ព្រះកាយ ដោយសារនិមន្តជឹះទូកលេង លិចទូកនៅស្ពានមាត់ឃ្មួងកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ត្រូវបានរកឃើញជាបន្តបន្ទាប់ យកមកធ្វើបុណ្យតាមប្រពៃណី ។

លោកវីរ:សេនីយឯក ឡាយ ឧត្តម ស្នងការរងខេត្តត្បូងឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ថា ព្រះសង្ឃដែលបាត់ព្រះកាយកាលពីរសៀលថ្ងៃខែឆ្នាំខាងលើ មូលហេតុជិះទូកលេងចំពេលដែលទឹកហូរគួចខ្លាំងគួចទូកបានបោកនឹងសសរស្ពានមាត់ឃ្មួង បណ្តាលអោយលិច លុះមកដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១២ និង ៣៥ នាទីប្រជាពលរដ្ឋបានប្រទះឃើញព្រះសពព្រះសង្ឃ ១ អង្គព្រះនាម សារ៉ាត់ រតន: ត្រង់ចំនុចនាគវិល ចម្ងាយ ១.០០០ ម៉ែត្រពីស្ពានមាត់ឃ្មួង ។

ហើយ មកដល់ថ្ងៃទី ១១ ខែឆ្នាំដដែល វេលាម៉ោង ៨ និង ៥០ នាទីព្រឹក ប្រជាពលរដ្ឋ ក៏បានរកឃើញព្រះសពព្រះសង្ឃ ១ អង្គ ទៀត ព្រះនាម ឆើត សុខជាតិ នៅចំនុចបឹងប្រា ចម្ងាយប្រហែល ២.៥០០ ម៉ែត្រពីស្ពានមាត់ឃ្មួង និងស្រង់ព្រះសពយកមកតម្កល់នៅវត្តពុទ្ធប្បទីការាម(វត្តទួលវិហារ) ។

ក្រោយមកគណកម្មាធិការបានធ្វើការពិនិត្យសព តាមការសន្និដ្ឋានរបស់គណកម្មការ និងគ្រូពេទ្យមណ្ឌលសុខភាពជីរោទ៍ទី ២ សពទាំង ២ អង្គ សុគុត ដោយការលង់ទឹកពិតមែន ពុំមានពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌឡើយ ។

ក្រោយពិនិត្យ សពទាំងពីរព្រះអង្គ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕