You are currently viewing បន្ទាប់ពីបុណ្យភ្ជំបិណ្ឌរួចមក ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បានហក់ឡើងយ៉ាងគំហ៊ុក

បន្ទាប់ពីបុណ្យភ្ជំបិណ្ឌរួចមក ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បានហក់ឡើងយ៉ាងគំហ៊ុក

( ត្បូងឃ្មុំ ): បន្ទាប់ពីបុណ្យភ្ជំបិណ្ឌរួចមកនៅចុងខែកញ្ញា ឆ្នាំ ២០២៥ នេះ ទឹកទន្លេមេគង្គ ខេត្តត្បូងឃ្មុំ បានហក់ឡើងវិញយ៉ាងគំហ៊ុក គួរឲ្យកត់សំគាល់ បន្ទាប់ពីស្រកទៅវិញមួយរយ:កាលពីថ្ងៃដាក់បិណ្ឌទី ៣ ទី ៤ កន្លងមក តែមកដល់ពេលបុណ្យភ្ជំធំរួចមក ទឹកទន្លេមេគង្គនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានហក់ឡើងមានកំពស់ ១១,៤០ ម៉ែត្រ បើគិតត្រឹមព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ បើធៀបថ្ងៃទី ២៨ ខែកញ្ញា ទឹកទន្លេមេគង្គនៅស្រុកក្រូចឆ្មារ មានកំពស់ ១១,០៨ ម៉ែត្រ គីទឹកឡើង ០,៣២ ម៉ែត្រ នេះបើតាមការឲ្យដឹងពីមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ។

 

លោក តឹក លាង មេឃុំជីរោទ៍ទី ១ បានឲ្យដឹងនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ថា ទឹកទន្លេមេគង្គដែលហក់ឡើងនាពេលនេះ នៅក្នុងឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មិនមានរងផល់ប៉ះពាល់ ដល់ផលដំណាំប្រជាពលរដ្ឋនោះទេ ដោយសារតែកសិករមិនទាន់ចាប់ផ្ដើមដាំដុះ ដំណាំឡើងវិញនៅឡើយ ។

បើយោងតាមរបាយការណ៍កម្ពស់ទឹក ពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពស់ទឹកទន្លេមេគង្គនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានកម្ពស់ ១១,៤០ ម៉ែត្រ ហើយទឹកប្រកាស់ឲ្យមានការប្រុងប្រយ័ត្ននោះគឺ ១១.២០ ម៉ែត្ត ដោយឡែកទឹកទន្លេមគង្គនៅស្ថានីយ៍ជលសាស្ត្រ ខេត្តកំពង់ចាមវិញ មានកំពស់ ១៣,៨៨ ហើយទឹកដែលប្រកាស់ឲ្យមានការប្រុងប្រយ័ត្ននោះគឺ ១៥,២០ ម៉ែត្រ ។

ដោយឡែកនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ព្រឹកនេះតែម្ដង ទឹកទន្លេមេគង្គស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានកម្ពស់ ១១,៥៦ ម៉ែត្រ បើធៀបនឹងថ្ងៃម្សឹលមេញទឹកឡើង ០,១៦ ម៉ែត្រ ហើយទឹកដែលប្រកាស់ឲ្យប្រុងប្រយ័ត្ននោះគឺ ១១,២០ ម៉ែត្រ ។

បើនិយាយដោយឡែកវិញ នៅស្ថានីយ៍ជលសាស្ត្រចេត្តកំពង់ចាម កម្ពស់ទន្លេមេគង្គខេត្តកំពង់ចាមមានកំពស់ ១៤,១៤ ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង ០,២២ ម៉ែត្រ ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ នេះបើតាមការឲ្យដឹងពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក ខេត្តត្បូងឃ្មុំ ៕